Khmer / ភាសាខ្មែរ

About Shared Histories of South-East Asia

ការស្វែងយល់អំពីប្រវត្តិសាស្រ្តរួម៖
កញ្ចប់ឯកសារបង្រៀនសម្រាប់អាស៊ីអាគ្នេយ៍

ឯកសារគរុកោសល្យនេះគឺជាលទ្ធផលកើតចេញពីគម្រោងគ្រប់ជ្រុងជ្រោយដែលបានធ្វើឡើងចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ដោយអង្គការយូណេស្កូ ដោយទទួលបានការឧបត្ថម្ភគាំទ្រហិរញ្ញប្បទានពីសំណាក់សាធារណរដ្ឋកូរ៉េ។

គម្រោងនេះបានប្រមូលផ្ដុំនូវប្រវត្តិវិទូ និងបុគ្គលិកអប់រំ ក្រសួងស្ថាប័ន និងសាលារៀន គ្រូបង្រៀន និងសិស្សមកពីប្រទេសអាស៊ីអាគ្នេយ៍។ គម្រោងនេះមានគោលបំណងចម្បងបង្ហាញអំពីការអប់រំប្រវត្តិសាស្រ្តនៅក្នុងតំបន់ទៅតាមលក្ខណៈផ្សេងៗគ្នា ដោយផ្ដោតទៅលើអតីតកាលរួមដើម្បីកសាងអត្តសញ្ញាណក្នុងតំបន់នៅអនាគត។

ជំពូកទាំងនេះបានបង្កើតឡើងដោយក្រុមប្រវត្តិវិទូ និងបុគ្គលិកអប់រំពហុវិស័យជាច្រើន។ បន្ទាប់មក ជំពូកទាំងនេះ ត្រូវបានធ្វើតេស្ដនៅក្នុងប្រទេសសាកល្បងចំនួនប្រាំពីរ (ប្រទេសព្រុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ប្រទេសថៃ និងប្រទេសវៀតណាម) ដែលសរុបមានសិស្សជាង ៤.០០០ នាក់។ ឯកសារដែលបង្ហាញ នេះបានដាក់បញ្ចូលនូវមតិត្រលប់ពីប្រទេសសាកល្បងទាំងនេះ ដើម្បីធ្វើឱ្យឯកសារទាំងនេះមានភាពពាក់ព័ន្ធ និងងាយស្រួលយល់សម្រាប់អ្នកប្រើប្រាស់។

ឯកសារអំពីជំពូកទាំងបួនដែលនឹងត្រូវបង្រៀននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងសម្រាប់គ្រូបង្រៀនមុខវិជ្ជាប្រវត្តិសាស្រ្ត និងគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តសង្គម ប៉ុន្តែឯកសារនេះក៏អាចប្រើប្រាស់នៅក្នុងគោលបំណងផ្សេងទៀត ដូចជា សម្រាប់មុខវិជ្ជាភាសាបរទេស ឬមុខវិជ្ជាសិល្បៈផងដែរ។

ខ្លឹមសារនៅក្នុងឯកសារនេះត្រូវបានបង្កើតឡើងសម្រាប់ថ្នាក់អនុវិទ្យាល័យ ហើយក៏អាចកែសម្រួលសម្រាប់ថ្នាក់ខ្ពស់ជាងនេះ ឬទាបជាងនេះបានទៀតផង។


ឯកសារណែនាំ

ឯកសារណែនាំនេះ មានគោលបំណងជួយបុគ្គលិកអប់រំនៅក្នុងការបង្រៀនជំពូកទាំងបួនស្ដីពីប្រវត្តិសាស្រ្តរួមនៃអាស៊ីអាគ្នេយ៍ ឯកសារណែនាំនេះផ្ដល់នូវព័ត៌មាន និងចំណុចគន្លឹះអំពីរបៀបប្រើប្រាស់ ឬកែសម្រួលឯកសារទាំងនេះទៅតាមបរិបទដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀនរបស់ខ្លួន។

 

ជំពូក

ដំណាំស្រូវ និងគ្រឿងទេស

សេចក្ដីផ្ដើម
មេរៀនទី ១៖ សេចក្ដីផ្ដើមអំពីវប្បធម៌ស្រូវ – តើដំណាំស្រូវមានសារៈសំខាន់កម្រិតណានៅក្នុងវប្បធម៌តំបន់អាស៊ីអាគ្នេយ៍?
មេរៀនទី ២៖ វប្បធម៌អាហារ និងគ្រឿងផ្សំសម្រាប់អាហារនៅតំបន់អាស៊ីអាគ្នេយ៍ – ៖ តើគ្រឿងទេស និងផលិតផលទឹកត្រីជូនៅក្នុងគ្រឿងផ្សំម្ហូបអាហារនៅតំបន់អាស៊ីអាគ្នេយ៍មានសារៈសំខាន់យ៉ាងណាខ្លះ?
មេរៀនទី ៣៖ អាហារ សុខភាព និងការព្យាបាល
មេរៀនទី ៤៖ ព្រលឹង អភូតកថា និង រឿងព្រេងនិទាន
មេរៀនទី ៥៖ ប្រវត្តិសាស្រ្តគ្រឿងទេស ដំណាំស្រូវ និងសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍
មេរៀនទី ៦៖ ពាណិជ្ជកម្មគ្រឿងទេស ការត្រួតត្រារបស់ពួកអឺរ៉ុប និងការឆ្លើយតបរបស់តំបន់
មេរៀនទី ៧៖ ដំណាំស្រូវ មូលធន បំណុល និងការបាត់បង់ដីធ្លីនៅតំបន់អាស៊ីអាគ្នេយ៍ពីសតវត្សរ៍ទី១៩ និងទី ២០