ការស្វែងយល់អំពីប្រវត្តិសាស្រ្តរួម៖
កញ្ចប់ឯកសារបង្រៀនសម្រាប់អាស៊ីអាគ្នេយ៍
ឯកសារគរុកោសល្យនេះគឺជាលទ្ធផលកើតចេញពីគម្រោងគ្រប់ជ្រុងជ្រោយដែលបានធ្វើឡើងចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ដោយអង្គការយូណេស្កូ ដោយទទួលបានការឧបត្ថម្ភគាំទ្រហិរញ្ញប្បទានពីសំណាក់សាធារណរដ្ឋកូរ៉េ។
គម្រោងនេះបានប្រមូលផ្ដុំនូវប្រវត្តិវិទូ និងបុគ្គលិកអប់រំ ក្រសួងស្ថាប័ន និងសាលារៀន គ្រូបង្រៀន និងសិស្សមកពីប្រទេសអាស៊ីអាគ្នេយ៍។ គម្រោងនេះមានគោលបំណងចម្បងបង្ហាញអំពីការអប់រំប្រវត្តិសាស្រ្តនៅក្នុងតំបន់ទៅតាមលក្ខណៈផ្សេងៗគ្នា ដោយផ្ដោតទៅលើអតីតកាលរួមដើម្បីកសាងអត្តសញ្ញាណក្នុងតំបន់នៅអនាគត។
ជំពូកទាំងនេះបានបង្កើតឡើងដោយក្រុមប្រវត្តិវិទូ និងបុគ្គលិកអប់រំពហុវិស័យជាច្រើន។ បន្ទាប់មក ជំពូកទាំងនេះ ត្រូវបានធ្វើតេស្ដនៅក្នុងប្រទេសសាកល្បងចំនួនប្រាំពីរ (ប្រទេសព្រុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ប្រទេសថៃ និងប្រទេសវៀតណាម) ដែលសរុបមានសិស្សជាង ៤.០០០ នាក់។ ឯកសារដែលបង្ហាញ នេះបានដាក់បញ្ចូលនូវមតិត្រលប់ពីប្រទេសសាកល្បងទាំងនេះ ដើម្បីធ្វើឱ្យឯកសារទាំងនេះមានភាពពាក់ព័ន្ធ និងងាយស្រួលយល់សម្រាប់អ្នកប្រើប្រាស់។
ឯកសារអំពីជំពូកទាំងបួនដែលនឹងត្រូវបង្រៀននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងសម្រាប់គ្រូបង្រៀនមុខវិជ្ជាប្រវត្តិសាស្រ្ត និងគ្រូបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តសង្គម ប៉ុន្តែឯកសារនេះក៏អាចប្រើប្រាស់នៅក្នុងគោលបំណងផ្សេងទៀត ដូចជា សម្រាប់មុខវិជ្ជាភាសាបរទេស ឬមុខវិជ្ជាសិល្បៈផងដែរ។
ខ្លឹមសារនៅក្នុងឯកសារនេះត្រូវបានបង្កើតឡើងសម្រាប់ថ្នាក់អនុវិទ្យាល័យ ហើយក៏អាចកែសម្រួលសម្រាប់ថ្នាក់ខ្ពស់ជាងនេះ ឬទាបជាងនេះបានទៀតផង។
ឯកសារណែនាំ
ឯកសារណែនាំនេះ មានគោលបំណងជួយបុគ្គលិកអប់រំនៅក្នុងការបង្រៀនជំពូកទាំងបួនស្ដីពីប្រវត្តិសាស្រ្តរួមនៃអាស៊ីអាគ្នេយ៍ ឯកសារណែនាំនេះផ្ដល់នូវព័ត៌មាន និងចំណុចគន្លឹះអំពីរបៀបប្រើប្រាស់ ឬកែសម្រួលឯកសារទាំងនេះទៅតាមបរិបទដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀនរបស់ខ្លួន។
ជំពូក ២
អាណាចក្រដើម
មេរៀនទី ១៖ តើមនុស្សនាយុគសម័យសំរិទ្ធមានទំនាក់ទំនងនឹងគ្នាយ៉ាងដូចម្ដេចនៅអាស៊ី?
មេរៀនទី ២៖ អាណាចក្របុរាណត្រូវបានរៀបចំឡើងយ៉ាងដូចម្ដេច?
មេរៀនទី ៣៖ តើទំនាក់ទំនងរវាងមេដឹកនាំ និងអ្នកក្រោមអំណាចរបស់ខ្លួននៅក្នុងសម័យបុរាណមានលក្ខណៈយ៉ាងដូចម្ដេច?
មេរៀនទី ៤៖ តើព្រះរាជាណាចក្រសម័យបុរាណមានទំហំប៉ុណ្ណា?
មេរៀនទី ៥៖ តើវប្បធម៌បានលាយចម្រុះគ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម័យបុរាណយ៉ាងដូចម្ដេច?
ជំពូក ៣
ដំណាំស្រូវ និងគ្រឿងទេស
សេចក្ដីផ្ដើម
មេរៀនទី ១៖ សេចក្ដីផ្ដើមអំពីវប្បធម៌ស្រូវ – តើដំណាំស្រូវមានសារៈសំខាន់កម្រិតណានៅក្នុងវប្បធម៌តំបន់អាស៊ីអាគ្នេយ៍?
មេរៀនទី ២៖ វប្បធម៌អាហារ និងគ្រឿងផ្សំសម្រាប់អាហារនៅតំបន់អាស៊ីអាគ្នេយ៍ – ៖ តើគ្រឿងទេស និងផលិតផលទឹកត្រីជូនៅក្នុងគ្រឿងផ្សំម្ហូបអាហារនៅតំបន់អាស៊ីអាគ្នេយ៍មានសារៈសំខាន់យ៉ាងណាខ្លះ?
មេរៀនទី ៣៖ អាហារ សុខភាព និងការព្យាបាល
មេរៀនទី ៤៖ ព្រលឹង អភូតកថា និង រឿងព្រេងនិទាន
មេរៀនទី ៥៖ ប្រវត្តិសាស្រ្តគ្រឿងទេស ដំណាំស្រូវ និងសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍
មេរៀនទី ៦៖ ពាណិជ្ជកម្មគ្រឿងទេស ការត្រួតត្រារបស់ពួកអឺរ៉ុប និងការឆ្លើយតបរបស់តំបន់
មេរៀនទី ៧៖ ដំណាំស្រូវ មូលធន បំណុល និងការបាត់បង់ដីធ្លីនៅតំបន់អាស៊ីអាគ្នេយ៍ពីសតវត្សរ៍ទី១៩ និងទី ២០
ជំពូក ៤
ចក្ខុវិស័យតំបន់អាស៊ីអាគ្នេយ៍
សេចក្ដីផ្ដើម
មេរៀនទី ១៖ អាស៊ាន
មេរៀនទី ២៖ កីឡាអាស៊ាន – ប្រវត្តិសាស្រ្ត កីឡា និងការកសាងសហគមន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍
មេរៀនទី ៣៖ ពីប្រវត្តិសាស្រ្តផ្សេងគ្នាទៅប្រវត្តិសាស្រ្តរួម – សីប៉ាក់តាក្រ
មេរៀនទី ៤៖ វប្បធម៌/មរតកវប្បធម៌ធម្មជាតិរបស់តំបន់អាស៊ីអាគ្នេយ៍ – ហេតុអ្វីបានជាបេតិកភណ្ឌវប្បធម៌មានសារៈសំខាន់ចំពោះយើង?
មេរៀនទី ៥៖ សិល្បៈសហសម័យនៅអាស៊ីអាគ្នេយ៍
មេរៀនទី ៦៖ តន្ត្រីសម័យនៅអាស៊ីអាគ្នេយ៍ – រវាងវប្បធម៌ពិភពលោក និងវប្បធម៌ក្នុងស្រុក
មេរៀនទី ៧៖ អាស៊ីអាគ្នេយ៍ ខ្សែភាពយន្ត និងអាណាចក្រ